លោក Florentino Perez ប្រធានក្លឹប Real Madrid បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងមិនត្រលប់មកលេងឲ្យក្លឹបលោកវិញទេ។
លោក Perez បាននិយាយថា៖" Ronaldo នឹងមិនត្រលប់មកលេងឲ្យ Real Madrid នេះវិញទេ។ និយាយទៅរឿងហ្នឹងវាមិនសមហេតុសមផល វាមិនសមនោះទេ"។
លោកបានបន្តថា៖" ព្រោះថាឥឡូវនេះគេនៅជាប់កុងត្រាជាមួយ Juventus ហ្នឹង។ តែយ៉ាងណាក្ដី ខ្ញុំស្រលាញ់គេខ្លាំងណាស់។ គេធ្លាប់ជួយដល់ក្លឹបយើងច្រើន "។
Ronaldo នឹងចប់កុងត្រានឹង Juventus នៅឆ្នាំ២០២២ ដោយកីឡាករនេះបានមកលេងឲ្យក្លឹបនេះតាំងពីឆ្នាំ២០១៨មក ចូលលេងបាន ១២៦ប្រកួត និងរកគ្រាប់បាល់បាន ៩៧គ្រាប់៕
ប្រភព៖ sabay news
Tags:
Sport